ប្រភព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០១៧
ប្រទេសទួរគីប្តេជ្ញាថានឹងលុបបំបាត់ក្រុមសកម្មប្រយុទ្ធដែលមានផែនការប្រឆាំងនឹងប្រទេសចិនដោយប្រទេសទាំង២សន្យាសហការគ្នាលើបញ្ហាសន្តិសុខដែលជាប្រភពនៃភាពវឹកវរ។ រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu និយាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងប៉េកាំងថាប្រទេសទួរគីនឹងដោះស្រាយបញ្ហាសន្តិសុខរបស់ចិនដោយផ្ទាល់ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងជំហរកាន់តែរឹងមាំដោយប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Uighur មកពីតំបន់ Xinjiang របស់ចិន។ ជនជាតិ Uighur ចែករំលែកទំនាក់ទំនងវប្បធម៌ និងភាសាជាមួយទួរគី ហើយថែមទាំងព្យាយាមស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសទួរគីទៀតផង៕
