ទីក្រុងប៉ារីសស្វែងរកការការពារកុងស៊ុលសម្រាប់បុរសបារាំងដែលប្រទេសទួរគីឃុំខ្លួន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០១៧

ប្រទេសបារាំងព្យាយាមទាមទារការការពារពីកុងស៊ុលសម្រាប់ជនស៊ីវិលម្នាក់របស់ខ្លួននៅក្នុងប្រទេសទួរគីបន្ទាប់បុរសម្នាក់នោះត្រូវគេឃុំខ្លួននៅព្រំដែនជាមួយជនជាតិអ៊ីរ៉ាក់នេះបើយោងតាមប្រភពពីមន្ត្រីក្រសួងការបរទេសម្នាក់និយាយកាលពីថ្ងៃព្រហស្បតិ៍។ ទីភ្នាក់ងារព័ត៌មាន Anadolu របស់ប្រទេសទួរគីរាយការណ៍ពីមូលហេតុនៃការឃុំឃាំងបុរសម្នាក់ឈ្មោះ Loup Jean Rene Bureau កាលពីថ្ងៃពុធថាគេឃើញគាត់ថតរូប និងសម្ភាសន៍កងកម្លាំងឃើដ។ ប្រភពព័ត៌មានបន្តថាគាត់ត្រូវគេចាប់ឃុំខ្លួនកាលពីសប្តាហ៍មុនបន្ទាប់ពីចូលទៅតំបន់ Habur ប្រទេសទួរគីជាមួយជនជាតិអ៊ីរ៉ាក់។ ការឆ្លងកាត់តំបន់នេះមានចម្ងាយមិនដល់២០គីឡូម៉ែត្រពីភាគឦសានប្រទេសស៊ីរីដែលជាតំបន់កងកម្លាំង YPG ឃើដកាន់កាប់។ មន្ត្រីរូបនោះបានបន្តថាស្ថានទូតបារាំងនៅទីក្រុង Ankara កំពុងទាក់ទងជាមួយអាជ្ញាធរដើម្បីបង្កើតការការពារពីកុងស៊ុលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here