ប្រទេសអូស្ត្រាលីចោទប្រកាន់បុរស២នាក់ពីបទបំផុសគំនិតរៀបចំផែនការភេរវកម្ម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០១៧

នៅថ្ងៃព្រហស្បតិ៍នេះប៉ូលិសអូស្រ្តាលីចោទប្រកាន់បុរស២នាក់ពីបទបំផុសគំនិតថានឹងបំផ្ទុះគ្រាប់បែកទម្លាក់យន្តហោះ។ បុរសទាំងនោះគឺជាមនុស្សក្នុងចំណោមមនុស្ស៤នាក់ដែលសមត្ថកិច្ចវាយឆ្មក់ចាប់ខ្លួនកាលពីចុងសប្តាហ៍មុននៅទីក្រុងស៊ីដនី។ ផែនការវាយប្រហាររបស់បុរសទាំង២នាក់នេះជំរុញឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អូស្ត្រាលីផ្តល់ព័ត៌មានឲ្យបង្កើនកម្រិតត្រួតពិនិត្យយ៉ាងតឹងតែងនៅអាកាសយាន្តដ្ឋានដើម្បីការពារសន្តិសុខនៅព្រលានយន្តហោះមុនពេលហានិភ័យកើតមាននៅថ្ងៃព្រហស្បតិ៍។ ប៉ូលិសសហព័ន្ធអូស្រ្តាលីនិយាយថាបុរសទាំងពីរនាក់ជាប់ចោទ២ករណីគឺបង្ករសកម្មភាពភេរវកម្មឬរៀបចំផែនការសកម្មភាពភេរវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here