ស្ថានទូតអាមេរិកក្នុងប្រទេសទួរគីបដិសេធថាមិនបានបញ្ជូនរថក្រោះទៅជួយក្រុមណាមួយនៅក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០១៧

ស្ថានទូតអាមេរិកប្រចាំនៅប្រទេសទួរគីបដិសេធចំពោះការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយប្រទេសទួរគីដែលលើកឡើងថាសហរដ្ឋអាមេរិកបញ្ជូនរថក្រោះ និងអាវុធរាប់រយគ្រឿងទៅប្រទេសស៊ីរីដើម្បីគាំទ្រកងកម្លាំងឃើដ YPG។ ក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមស្ថានទូតបាននិយាយថាសហរដ្ឋអាមេរិកមិនបានផ្តល់រថក្រោះដល់ក្រុមណាមួយដែលកំពុងប្រយុទ្ធជាមួយក្រុមអ៊ីស្លាម (IS ISIS/ISIL) នៅស៊ីរីទេ ហើយរថយន្តភាគច្រើនដែលឆ្លងកាត់ព្រំដែនអ៊ីរ៉ាក់ និងស៊ីរីមិនមានដឹកកងកម្លាំងយោធា ឧបករណ៍ឬគ្រឿងផ្គត់ផ្គង់អ្វីឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here