ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១៣នាក់ត្រូវបានសម្លាប់នៅភាគខាងលិចខេត្ត Anbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០១៧

មន្ត្រីកុលសម្ព័ន្ធមួយរូបនិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១៣នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការសន្តិសុខមួយដែលតម្រង់គោលដៅទៅលើជ្រលង al-Sahla ភាគអាគ្នេយ៍ទីក្រុង Rutba និងភាគខាងលិចខេត្ត Anbar។ លោកវរសេនីយ៍ឯក Lawrance al-Eissawi មេបញ្ជាការកងកម្លាំងកុលសម្ព័ន្ធប្រចាំខេត្ត Anbar បានប្រាប់សារព័ត៌មាន BasNews ថាកងកម្លាំងសន្ដិសុខបានបំផ្លាញទីជម្រករបស់់ពួក IS ចំនួន៣កន្លែង បំផ្ទុះរថយន្តដឹកអាវុធធុនធ្ងន់មួយគ្រឿង លុបអណ្តូងទឹក និងលេណដ្ឋាន។ លោកបានឲ្យដឹងទៀតថាកងទ័ពអ៊ីរ៉ាក់បានរឹបអូសយកគ្រាប់រ៉ូកែតមួយគ្រាប់ បំផ្លាញ​គ្រាប់បែកចំនួន២២គ្រាប់ និងគ្រាប់មីនចំនួន១៦គ្រាប់។ ដោយឡែកកាលពីថ្ងៃពុធនេះ សារព័ត៌មានមួយបានរាយការណ៍ថាពួកសកម្មប្រយុទ្ធ១៣នាក់ត្រូវបានសម្លាប់នៅពេលមានការវាយប្រហារតាមអាកាសរបស់កងកម្លាំងប្រដាប់អាវុធទៅលើសមាជិក IS កំពុងប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Rawa និងទីក្រុង Qaim ភាគខាងលិចខេត្ត Anbar៕

LEAVE A REPLY

Please enter your comment!
Please enter your name here