ប៉ុលិសស៊ើបអង្កេតលើហេតុការណ៍ផ្ទុះនៅវិហារអ៊ីស្លាម Minnesota

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០១៧

កាលពីថ្ងៃសៅរ៍មានហេតុការណ៍ផ្ទុះលាយឡំនឹងអគ្គិសភ័យយ៉ាងសន្ធោសន្ធៅមួយកើតឡើងនៅវិហារអ៊ីស្លាម Minnesota។ ប៉ូលិសស៊ើបអង្កេតបញ្ជាក់ថាហេតុការណ៍ផ្ទុះនេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួសទេ។ អាជ្ញាធរស្រាវជ្រាវស៊ើបអង្កេតលើការផ្ទុះនៅឯវិហារអ៊ីស្លាមដែលស្ដិតក្នុងតំបន់ជាយក្រុង Minneapolis។ ទូរទស្សន៍ WCCO-TV រាយការណ៍ថាប៉ូលិសនិយាយថាគ្មាននរណាម្នាក់រងរបួសទេនៅក្នុងហេតុការណ៍ផ្ទុះនៅមជ្ឈមណ្ឌលអ៊ីស្លាម Dar Al-Farooq នៅ Bloomington ទេ។ ប៉ូលិស Bloomington បានបង្ហោះថា FBI និងការិយាល័យគ្រឿងស្រវឹង ថ្នាំជក់ អាវុធយុទ្ធភណ្ឌ បានចូលរួមជួយក្នុងការស៊ើបអង្កេតនេះដែរ។ អាជ្ញាធរនិយាយថាការផ្ទុះនៅវិហារអ៊ីស្លាមនៅជិតទីក្រុង Minneapolis បំផ្លាញបន្ទប់មួយ និងបណ្តាលឱ្យមានផ្សែងខ្លាំង ប៉ុន្តែការផ្ទុះនេះមិនបណ្តាលឲ្យមនុស្សរងរបួសទេ។ មេប៉ូលិស Bloomington លោក Jeff Potts និយាយកាលពីថ្ងៃសៅរ៍ថាអ្នកស៊ើបអង្កេតកំពុងព្យាយាមកំណត់មូលហេតុនៃការផ្ទុះនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here