ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០១៧
ហេតុការណ៍ផ្ទុះមួយកើតឡើងនៅអន្តេវាសិកដ្ឋាននៅទីក្រុង Sumgayit ប្រទេស Azerbaijan ដែលបន្សល់សុទ្ធតែជាជនភៀសខ្លួនជាច្រើននាក់រងរបួស ដែលពួកគេត្រូវការការថែទាំពីមន្ទីរពេទ្យ។ ការផ្ទុះនេះកើតឡើងនៅជាន់ទី៣នៅវេលាម៉ោងប្រហែល២២:០០នាទីយប់ បង្កឲ្យមានអគ្គីភ័យឆាបឆេះ ហើយក្រោយមកមានការសង្គ្រោះបន្ទាន់។ យ៉ាងហោចណាស់មនុស្ស២៥នាក់រងរបួសដោយសារភ្លើងអគ្គិភ័យឬការផ្ទុះ។ មជ្ឈមណ្ឌលនេះមានមនុស្ស១១៤គ្រួសារស្នាក់នៅដោយសារពួកគេផ្លាស់ទីលំនៅចេញពីតំបន់ជម្លោះ Nagorno-Karabakh ហើយក្នុងចំណោមជនរងគ្រោះមាន៨គ្រួសារផ្សេងទៀតគឺជាអ្នកស្រុក។ គេមិនទាន់កំណត់បានពីមូលហេតុនៃការផ្ទុះនៅឡើយទេ៕