ប៉ូលីសចាប់ខ្លួនបុរសម្នាក់កាន់កាំបិតបំពានសន្តិសុខ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០១៧

ប៉ូលិសក្រុងប៉ារីសចាប់ខ្លួនបុរសម្នាក់ដែលមានកាំបិតមួយនៅជាប់នឹងខ្លួន។ បុរសនោះព្យាយាមរំលោភបំពានសន្តិសុខនៅ Eiffel Tower ហើយអ្នកនៅវិមាននោះត្រូវជម្លៀសចេញជាបន្តបន្ទាប់។ ក្រុមហ៊ុនដែលគ្រប់គ្រងអគារនេះបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថាគ្មាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នោះទេ។ អគារនេះបើកជាធម្មតាវិញកាលពីព្រឹកថ្ងៃអាទិត្យ។ ប៉ូលិសក្រុងប៉ារីសនិយាយថាបុរសនោះព្យាយាមបង្ខំអោយប៉ូលិសដើរកាត់តាមផ្លូវកងកម្លាំងសន្ដិសុខដើម្បីបានទៅដល់ក្រោមប៉ម ប៉ុន្ដែគេបង្ក្រាបបុរសម្នាក់នោះបានយ៉ាងឆាប់រហ័ស។ សមត្ថកិច្ចមិនទាន់បង្ហាញពីអត្តសញ្ញាណ ជនដៃដល់នៅឡើយទេ ហើយគោលបំណងនៃការវាយប្រហារនេះគឺមិនទាន់ច្បាស់លាស់ទេ។ ប៉ូលិសនៅតែបន្តធ្វើការស៊ើបអង្កេត៕

LEAVE A REPLY

Please enter your comment!
Please enter your name here