ប្រទេសកូរ៉េខាងជើងប្តេជ្ញាសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិកចំពោះទណ្ឌកម្ម

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៧

ប្រទេសកូរ៉េខាងជើងបានសច្ចាថានឹងសងសឹក និងធ្វើឱ្យ “សហរដ្ឋអាមេរិកសងវិញ” ទៅលើពង្រាងទណ្ឌកម្មអង្គការសហប្រជាជាតិថ្មីដែលហាមឃាត់ទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរ។ ទណ្ឌកម្មដែលអនុម័តជាឯកច្ឆន្ទដោយអង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍គឺជា “ការរំលោភបំពានដោយហិង្សាលើអធិបតេយ្យភាពរបស់យើង” នេះបើតាមភ្នាក់ងារព័ត៌មានផ្លូវការរបស់ KCNA។ ដោយឡែកកូរ៉េខាងត្បូងនិយាយថាកូរ៉េខាងជើងបានច្រានចោលសំណើដើម្បីចាប់ផ្តើមការចរចាឡើងវិញដោយថាជាការមិនស្មោះត្រង់។ ការដាក់ទណ្ឌកម្មនេះមានគោលបំណងកាត់បន្ថយចំណូលពីការនាំចេញរបស់កូរ៉េខាងជើងមួយភាគបី។ ជាឯកច្ឆន្ទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការសម្រេចចិត្តបន្ទាប់ពីការធ្វើតេស្តមីស៊ីលដដែលដោយកូរ៉េខាងជើងបានបង្កើនភាពតានតឹងនៅលើឧបទ្វីបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here