អ៊ីស្រាអ៊ែលព្យាយាមបិទប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Al-Jazeera នៅក្នុងប្រទេស

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៧

ប្រទេសអ៊ីស្រាអ៊ែលព្យាយាមហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន Al-Jazeera ពីការយកព័ត៌មានក្នុងប្រទេសដោយប្រទេសអ៊ីស្រាអ៊ែលរួមជាមួយបណ្តារដ្ឋអារ៉ាប់បិទស្ថានីយទូរទស្សន៍នេះដោយចោទប្រកាន់ថាអ្នកផ្សាយទូរទស្សន៍ពីបទញុះញង់ឲ្យមានអំពើហិង្សានេះបើយោងតាមប្រភព័ត៌មានពីរដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍លោក Ayoob Kara មានប្រសាសន៍កាលពីថ្ងៃអាទិត្យ។ លោក Kara មកពីគណបក្ស Likud បន្ថែមថាលោកចង់ដកហូតកាតសារព័ត៌មានពីក្រុមអ្នកកាសែត Al-Jazeera ដោយមិនឱ្យពួកគេធ្វើការនៅក្នុងប្រទេសអ៊ីស្រាអ៊ែលទៀតទេ។ លោកបន្ថែមថាលោកស្នើឱ្យបណ្តាញខ្សែកាប និងផ្កាយរណបទប់ស្កាត់ការបញ្ជូនព័ត៌មានរបស់ពួកគេ ហើយលោកកំពុងស្វែងរកច្បាប់ហាមឃាត់សកម្មភាពរបស់ពួកគេថែមទៀត។ ប្រទេស Jordan និងអារ៉ាប៊ីសាអូឌីតទើបតែបិទការិយាល័យក្នុងតំបន់របស់ Al-Jazeera ខណៈដែលបណ្តាញ និងសាខារបស់ Al-Jazeera ត្រូវគេបិទនៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អហ្សិប និង Bahrain។ មន្ត្រីអ៊ីស្រាអ៊ែលបានចោទប្រកាន់ក្រុម Al-Jazeera ពីបទលំអៀងប្រឆាំងនឹងរដ្ឋជ្វីហ្វ៕

LEAVE A REPLY

Please enter your comment!
Please enter your name here