អង្គការសហប្រជាជាតិថ្កោលទោសចំពោះការវាយប្រហារទៅលើជនស៊ីវិលនៅ Yemen

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៧

អ្នកសម្របសម្រួលមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅ Yemen លោក Jamie McGoldrick ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការវាយប្រហារលើជនស៊ីវិលនៅក្នុងរដ្ឋ Saada។ ការវាយប្រហារនោះកើតឡើងកាលពីថ្ងៃសុក្រនៅលំនៅដ្ឋានមួយបណ្តាលឲ្យកុមារ៦នាក់ស្លាប់ និងស្រ្តី៣នាក់ស្លាប់ដែលពួកគេជាសមាជិកគ្រួសារតែមួយ។ យោងតាមប្រភពរបាយការណ៍បញ្ចាក់ថាការវាយប្រហារនេះដឹកនាំដោយក្រុមចម្រុះរបស់សាអូឌីត។ ក្នុងឧបទ្ទវហេតុផ្សេងគ្នាមួយទៀតគេរាយការណ៍ថាជនស៊ីវិលស្លាប់ និងរងរបួសនៅក្នុងការវាយប្រហារលើរថយន្តឯកជន។ មន្ត្រីអង្គការសហប្រជាជាតិនិយាយថាពួកគេពិតជាមានការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះរបាយការណ៍នៃការវាយប្រហារតាមអាកាសលើជនស៊ីវិលដែលសកម្មភាពនេះជាឧទាហរណ៍នៃភាពឃោរឃៅ។ ភាគីទាំងអស់ក្នុងជម្លោះនៅតែបន្តបង្ហាញការមិនយកចិត្តទុកដាក់ចំពោះកិច្ចការការពារសុវត្ថិភាពប្រជាជនស៊ីវិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here