ឆ្មាំអ៊ីរ៉ង់ប៉ះទង្គិចជាមួយពួកសកម្មប្រយុទ្ធនៅតាមព្រំដែនភាគខាងលិច

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៧

ក្រុមឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប៉ះទង្គិចគ្នាជាមួយក្រុមសកម្មប្រយុទ្ធមួយក្រុមនៅភាគពាយព្យប្រទេសសម្លាប់មនុស្ស២នាក់នេះបើយោងតាមប្រភពព័ត៌មានពីគេហទំព័រព័ត៌មាន Tasnim រាយការណ៍កាលពីថ្ងៃអាទិត្យ។ ឧត្តមសេនីយ៍ត្រីលោក Mohammad Pakpour មេបញ្ជាការកងកំលាំងឆ្មាំនិយាយថាការប៉ះទង្គិចនោះបណ្តាលឲ្យពួកសកម្មប្រយុទ្ធ៤នាក់រងរបួស ហើយសម្ភារៈយោធាមួយចំនួនត្រូវរឹបអូសផងដែរ។ បើយោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា ការប៉ះទង្គិចគ្នាកើតឡើងនៅភាគខាងលិចខេត្ត Azarbaijan ដែលមានព្រំប្រទល់ជាប់ប្រទេសទួរគី និងអ៊ីរ៉ាក់ប៉ុន្តែគេមិនបានបញ្ជាក់ថាហេតុការណ៍នោះកើតឡើងនៅពេលណានោះទេ។ ការប៉ះទង្គិចគ្នារវាងក្រុមសកម្មប្រយុទ្ធឃើដ និងអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់ក្លាយជារឿងធម្មតានៅតំបន់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here