សមាជិកអ្នកកាសែតជនជាតិអាមេរិកម្នាក់ត្រូវគេវាយប្រហារនៅជិតទីក្រុង Moscow

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៧

ប៉ូលិសនៅតំបន់ Moscow ឃាត់ខ្លួនបុរសម្នាក់ដោយសង្ស័យថាបានវាយប្រហារទៅលើអ្នកកាសែតអាមេរិកមានឈ្មោះ Riley Waggaman និងគ្រួសាររបស់គាត់។ កាលពីដើមសប្តាហ៍ជនសង្ស័យដែលមានអាយុ៥១ឆ្នាំទម្លាយចូលផ្ទះតាមបង្អួចបើកចំហនៅជាន់ផ្ទាល់ដីក្បែរក្រុង Moscow។ ប៉ូលិសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាជនសង្ស័យគម្រាមកំហែងមនុស្ស២នាក់នៅខាងក្នុងផ្ទះដែលមើលទៅជនសង្ស័យប្រើកាំបិត ហើយថែមទាំងយកលុយ និងទូរស័ព្ទដៃរបស់ជនរងគ្រោះ។ ការស៊ើបអង្កេតករណីព្រហ្មទណ្ឌមួយបានចាប់ផ្តើម។ គួរបញ្ជាក់ផងដែរថាលោក WaggaMan ធ្វើការឱ្យគេហទំព័រព័ត៌មានរុស្ស៊ីក៏ដូចជាអ្នកយកព័ត៌មានសម្រាប់ទូរទស្សន៍ប៉ុស្តិ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here