សហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលីជម្រុញឱ្យពិភពលោកដាក់សម្ពាធលើកូរ៉េខាងជើង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៧

កាលពីថ្ងៃចន្ទសហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុនបានជំរុញឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើកូរ៉េខាងជើងឱ្យបោះបង់ការគម្រាមកំហែង និងអនុវត្តវិធានការណ៍ការទូត និងសេដ្ឋកិច្ចបន្ថែមទៅលើក្រុងព្យុងយ៉ាងអំពីការធ្វើតេស្តមីស៊ីល។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំរបស់រដ្ឋមន្រ្តីការបរទេសខាងក្រៅកិច្ចប្រជុំសន្តិសុខក្នុងតំបន់នៅទីក្រុងម៉ានីលប្រទេសទាំង៣បាននិយាយថាការដាក់ទណ្ឌកម្មថ្មីៗលើកូរ៉េខាងជើងគួរតែអនុវត្តឲ្យបានតឹងរឹង។ ប្រទេសទាំង៣បន្ថែមថាពួកគេបានប្តេជ្ញាចិត្តដាក់ទណ្ឌកម្ម និងផ្តល់ជំនួយក្នុងការអនុវត្តការដាក់ទណ្ឌកម្មនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here