កងកម្លាំងស៊ីរី៖ ក្រុម ISIS រារាំងសង្គ្រាមដណ្តើមយក Raqqa

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៧

ក្រុមយុទ្ធជនគាំទ្រដោយសហរដ្ឋអាមេរិកដែលកំពុងប្រយុទ្ធដណ្តើមយកក្រុង Raqqa ប្រទេសស៊ីរីមកវិញនោះមានការរាំងស្ទះដោយគ្រាប់មីនជាច្រើនដែលក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS, ISIS/ISIL) បង្កប់ នេះបើយោងតាមប្រភពព័ត៌មានពីកងកម្លាំង។ កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលជាកងកម្លាំងសម្ព័ន្ធមិត្តឃើដ និងអារ៉ាប់គាំទ្រដោយក្រុមចម្រុះជាតិអន្ដរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម IS នេះធ្វើការវាយប្រហារសម្រុកចូលក្រុង Raqqa កាលពី២ខែមុន។ ការវាយប្រហាររបស់កងកម្លាំងត្រូវរារាំងដោយពួក IS ដោយពួកគេកំពុងប្រយុទ្ធតបតយ៉ាងខ្លាំង។ ប្រភពបន្តថាកងកម្លាំង SDF វាយដណ្តើមបានស្រុកចំនួន៩នៅភាគខាងលិច និងខាងកើតទីក្រុងខណៈដែលពួក IS កំពុងពង្រាយកម្លាំងការពារបន្ថែមនៅតំបន់សេសសល់ទាំង៧ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here