ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៧
កាលពីថ្ងៃពុធក្រុមអង្គការជំនួយទាំង១៥អំពាវនាវដល់ភាគីជម្លោះក្នុងប្រទេស Yemen ឲ្យបើកដំណើរការអាកាសយានដ្ឋានឡើងវិញដោយនិយាយថាការបិទអាកាសយាន្តដ្ឋានរយៈពេលប្រមាណជា១ឆ្នាំបែបនេះជាការរារាំងជំនួយ និងបង្អាក់អ្នកជំងឺរាប់ពាន់នាក់ពីការហោះហើរទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺ។ ការបិទជាផ្លូវការរបស់ព្រលានយន្តហោះ Sanaa ដែលគិតមកដល់ពេលនេះមានរយៈពេល១ឆ្នាំបានផ្តាច់ដំណើររបស់ប្រជាជន Yemen រាប់លាននាក់ និងការដឹកជញ្ជូនទំនិញឬពាណិជ្ជកម្មនេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយក្រុមនានារួមមានគណៈកម្មាធិការជួយសង្គ្រោះអន្ដរជាតិ និងក្រុមប្រឹក្សាជនភៀសខ្លួន Norweg។ គួរបញ្ជាក់ផងដែរថាប្រទេស Yemen ត្រូវបំផ្លិចបំផ្លាញដោយសង្រ្គាមស៊ីវិលដែលបណ្តាលមកពីរដ្ឋាភិបាលនិរទេសប្រធានាធិបតីលោក Abdurahu Mansour Hadi ដែលគាំទ្រដោយកងកម្លាំងចម្រុះសាអ៊ូឌីត។ កងកម្លាំង Houthis កាន់កាប់តំបន់ជាច្រើននៅភាគខាងជើងរួមទាំងរដ្ឋធានី Sanaa និងអាកាសយានដ្ឋានអន្តរជាតិនេះ៕