កងទ័ពស៊ីរីរឹបអូសទីប្រជុំជនដែលគ្រប់គ្រងដោយ ISIS ក្នុងខេត្ត Homs

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៧

កងកម្លាំងទាហានស៊ីរីដណ្តើមបានក្រុង al-Sukhna ទាំងស្រុង។ ទីក្រុងនោះស្ថិតនៅចម្ងាយ៥០គីឡូម៉ែត្រភាគខាងជើងតំបន់ Palmyra ក្នុងខេត្ត Homs នេះបើយោងតាមប្រភពព័ត៌មានរដ្ឋដែលដកស្រង់ដោយ Reuters។ កងកម្លាំងរដ្ឋាភិបាលសម្លាប់សកម្មប្រយុទ្ធឧទ្ទាម និងបំផ្លាញគ្រឿងសព្វាវុធរបស់ពួកគេ។ ក្រុង al-Sukhna ស្ថិតនៅចម្ងាយ៥០គីឡូម៉ែត្រពីខេត្ត Deir al-Zor ដែលជាតំបន់ក្រុម ISIS ឈរជើងយ៉ាងមាំក្នុងប្រទេសស៊ីរី។ ក្រៅពីនេះកងកម្លាំងរបស់ក្រុង Damascus ក៏បានឆ្លងកាត់ព្រំដែនភាគខាងលិចនៃខេត្ត Deir al-Zor នេះបើយោងតាមប្រភពបណ្តាញព័ត៌មាន Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here