ក្រុមមួកស៧នាក់ត្រូវគេសម្លាប់នៅខេត្ត Idlib

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៧

សមាជិករបស់ក្រុមការពារជនស៊ីវិល៧នាក់ដែលគេស្គាល់ថាជាក្រុមមួកសត្រូវគេសម្លាប់។ ជនដៃដល់ប្រដាប់ដោយអាវុធមិនស្គាល់អត្តសញ្ញាណសម្លាប់ជនរងគ្រោះដែលជាមន្រ្តីធ្វើការក្នុងការិយាល័យនៅក្រុង Sarmin ខេត្ត Idlib នេះបើយោងតាមប្រភពព័ត៌មានរបស់ក្រុមមួកសផុសនៅលើ Twitter កាលពីព្រឹកថ្ងៃសៅរ៍។ ករណីនេះគេចោទប្រកាន់ថាធ្វើឡើងដោយក្រុមឧក្រិដជន។ សមាជិកក្រុមមួកសបន្ថែមថាឧក្រិដជនបានលួចមួកសុវត្ថិភាពព័ណ៌សចំនួន២មួក និងមួកសុវត្ថិភាពចរាចរណ៍។ សកម្មជនគណបក្សប្រឆាំងម្នាក់ប្រាប់បណ្តាញ AP ដោយមិនបញ្ចេញឈ្មោះថាការវាយប្រហារនេះធ្វើឡើងដោយសមាជិករដ្ឋអ៊ីស្លាម ISIS/ISIL នៅក្នុងទីក្រុងក្នុងគោលបំណងដើម្បីបង្ហាញថា ក្នុងខេត្ត Idlib មិនមានសុវត្ថិភាព។ ពាក់ព័ន្ធនឹងករណីនេះមិនមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here