ការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស១៥នាក់ និងរបួស៤០នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៧

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតលើម៉ូតូបានកំណត់គោលដៅទៅលើយាន្តយន្តរបស់មន្រ្តីយោធាដោយប្រើគ្រាប់បែក។ ការបំផ្ទុះនេះកើតឡើងកាលពីថ្ងៃសៅរ៍ និងសម្លាប់មនុស្ស១៥នាក់នៅក្នុងក្រុង Quetta ប្រទេសប៉ាគីស្ថាន។ អ្នកជំនាញគ្រឿងផ្ទុះបានប្រាប់ទៅកាន់បណ្តាញសារព័ត៌មាន AP ថាអ្នកវាយប្រហារបានដឹកគ្រឿងផ្ទុះទម្ងន់២៥គីឡូក្រាមដាក់លើម៉ូតូរួចបើកសំដៅទៅយានយន្តរបស់យោធា។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Sarfraz Bugti នៅខេត្ត Sarfraz Bugti មានប្រសាសន៍ថាការផ្ទុះនេះផ្ទុះចំយោធាល្បាតដែលឆ្លងកាត់តាមដងផ្លូវ ហើយកម្លាំងយាមល្បាតទាំងនោះអាចជាគោលដៅក្នុងការវាយប្រហារនេះ។ យោងតាមប្រភពព័ត៌មានដែលទទួលបាន ការបំផ្ទុះនេះសម្លាប់មនុស្ស១៥នាក់ និង៤០នាក់រងរបួសនេះបើយោងតាមប្រភពព័ត៌មានពី Bugti។ សារព័ត៌មានពីកងទ័ពប៉ាគីស្ថាននិយាយថាក្នុងចំណោមមនុស្សស្លាប់ទាំង១៥នាក់មានជនស៊ីវិល៧នាក់។ ព័ត៌មានប្រកាសអាសន្នបានប្រកាសពេញទាំងទីក្រុងដើម្បីឲ្យមានការប្រុងប្រយ័ត្ន។ ក្រុមរដ្ឋអ៊ីស្លាមមានមូលដ្ឋាននៅមជ្ឈឹមបូព៌ា (ISIS/ISIL) បានអះអាងថាការវាយប្រហារនេះសម្លាប់ទាហាន១៧នាក់នេះបើយោងតាមប្រភពព័ត៌មានពី Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here