ក្រុម IS ប្រកាសទទួលខុសត្រូវចំពោះការស្លាប់ និងរបួសរបស់ទាហានអាមេរិកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៣​ ខែសីហា ឆ្នាំ២០១៧

កាលពីថ្ងៃអាទិត្យក្រុមរដ្ឋអ៊ីស្លាមបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារប្រឆាំងនឹងកងយោធាសហរដ្ឋអាមេរិកដែលគាំទ្រកងកម្លាំងអ៊ីរ៉ាក់ប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធក្នុងប្រទេសអ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍តាមអនឡាញមួយដែលចេញផ្សាយដោយក្រុមនេះបាននិយាយថាពួកយុទ្ធជនបានបាញ់គ្រាប់រ៉ូកែតប្រភេទ Grad ទៅលើកងកម្លាំងអាមេរិកនៅភាគខាងកើតទីក្រុង Tal Afar ភាគខាងលិចរាជធានីម៉ូស៊ូល។ យោធាអាមេរិកប្រកាសមុននេះថាសមាជិកសេវាកម្មរបស់សហរដ្ឋអាមេរិកចំនួន២នាក់ស្លាប់ ខណៈ៥នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រតិបត្តិការប្រយុទ្ធនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ឧត្ដមសេនីយ៍ឯក Stephen Townsend មេបញ្ជាការកងម្លាំងចំរុះបាននិយាយថាក្រុមសម្ព័ន្ធមិត្តដែលប្រឆាំងនឹងពួក IS ទាំងមូលបានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមក្រុមរបស់វីរបុរសទាំងនេះ។ នៅក្នុងពាក្យពេចន៍ចូលរួមរំលែកទុកបានបញ្ជាក់ថាការបាត់បង់នេះពិតជាប្រយោជន៍ណាស់សម្រាប់ប្រទេសរបស់ពួកយើង។ ជនជាតិទាំងអស់នៃសម្ព័ន្ធភាពរបស់ពួកយើងបានប្រយុទ្ធប្រឆាំងដើម្បីកម្ចាត់សត្រូវអាក្រក់​ និងការពារប្រទេសរបស់ពួកយើង។ គួរបញ្ជាក់ថាសហរដ្ឋអាមេរិកបានដឹកនាំកងកម្លាំងចម្រុះប្រឆាំងនឹងពួករដ្ឋអ៊ីស្លាមដែលមានទាហានរាប់រយនាក់បានដាក់ពង្រាយទូទាំងប្រទេសអ៊ីរ៉ាក់។ ទាំងក្រុងបាកដាដ និងក្រុងវ៉ាស៊ីនតោនបាននិយាយថាទាហានដែលដាក់ពង្រាយទាំងនោះគ្រាន់តែមានតួនាទីជាអ្នកផ្ដល់ដំបូន្មាន និងគាំទ្រដល់កងទ័ពអ៊ីរ៉ាក់ដែលកំពុងប្រយុទ្ធប្រឆាំងនឹងពួករដ្ឋអ៊ីស្លាមតែបុណ្ណោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here