ទាហានម្នាក់ស្លាប់នៅហេតុការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅភាគខាងលិចទីក្រុង Karbala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៧

មេបញ្ជាការកងទ័ពនិយាយថាទាហានម្នាក់ស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកក្នុងរថយន្តដែលសំដៅលើប៉ុស្តិ៍ត្រួតពិនិត្យភាគខាងលិចទីក្រុង Karbala។ មេបញ្ជាការទន្លេ Euphrates និយាយថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៣នាក់ដែលបើកបររថយន្តបង្កប់គ្រាប់បែកបានបំផ្ទុះខ្លួនឯងធ្វើឲ្យទាហានម្នាក់ស្លាប់នៅតំបន់ Maamal al-Isment ស្ថិតនៅចន្លោះផ្លូវរវាងខេត្ត Karbala និងខេត្ត Anbar។ អ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍ Dijlah និយាយថាការប្រយុទ្ធគ្នាដោយកាំភ្លើងបានផ្ទុះឡើងរវាងកងទ័ព និងក្រុមសកម្មប្រយុទ្ធបន្ទាប់ពីការផ្ទុះកើតឡើង។ លោក Nassif al-Khattabi ប្រធានក្រុមប្រឹក្សាប្រចាំខេត្ត Karbala បានប្រាប់សារព័ត៌មាន NRT ថាក្រុមតូចៗនៃក្រុមរដ្ឋអ៊ីស្លាមជាច្រើនឈរជើងនៅតំបន់វាលខ្សាច់ខេត្ត Anbar ដោយប្រើប្រាស់តំបន់នេះជាចំណុចចាប់ផ្តើមសម្រាប់ការវាយប្រហារនៅតាមព្រំដែនភាគខាងលិចខេត្ត Karbala។ នាពេលថ្មីៗនេះបញ្ជាការយោធាអ៊ីរ៉ាក់បានរាយការណ៍ថាមានការវាយលុកម្តងម្កាលមកលើវាលខ្សាច់​ខេត្ត Anbar។ រដ្ឋាភិបាលអ៊ីរ៉ាក់មិនទាន់បានធ្វើការវាយលុកជាផ្លូវការនៅ​ឡើយទេដើម្បីបោសសម្អាត់ពួក IS ចេញពីទីក្រុង Annah ទីក្រុង Rawa និងទីក្រុង Qaim ដែលស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្តអាន់បា ជាមួយនឹងប្រទេសស៊ីរី។ គួរឲ្យកត់សម្គាល់ថាសមាជិករដ្ឋអ៊ីស្លាមបានបង្កើនការវាយប្រហារទៅលើជនស៊ីវិល និងកងកម្លាំងសន្តិសុខនៅក្នុងតំបន់ដែលកាន់កាប់ឡើងវិញដោយកងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងសម្ព័ន្ធមិត្តទាហានប៉ារ៉ាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធ និងការវាយប្រហារតបតវិញពីសំណាក់កងសន្តិសុខបានធ្វើឲ្យបុគ្គលិក ជនស៊ីវិល និងពួកសកម្មប្រយុទ្ធរាប់រយនាក់ស្លាប់បាត់បង់ជីវិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here