ពលរដ្ឋស៊ីរីភៀសខ្លួនពីក្រុមរដ្ឋអ៊ីស្លាម IS ត្រូវប្រឈមនឹងស្ថានភាពជំរុំដ៏គួរឱ្យភ័យខ្លាច

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០១៧

ជនស៊ីវិលនៅសេសសល់ដែលភៀសខ្លួនចេញពីបន្ទាយរបស់ក្រុមរដ្ឋអ៊ីស្លាមប្រឈមនឹងលក្ខខណ្ឌដ៏គួរឱ្យភ័យខ្លាចនៅក្នុងជំរុំក្រៅផ្លូវការនេះបើយោងតាមប្រភពព័ត៌មានពីគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិថ្លែងកាលពីថ្ងៃចន្ទ។ ក្រុម IS (អតីត ISIS / ISIL) ស្ថិតក្រោមសម្ពាធនៅក្នុងតំបន់សេសសល់ដែលខ្លួនកាន់កាប់ក្នុងប្រទេសស៊ីរីជាមួយនឹងកងកម្លាំងគាំទ្រដោយអាមេរិកដើម្បីប្រយុទ្ធនឹងក្រុមជីហាដនៅមូលដ្ឋានទ័ពក្នុងខេត្ត Raqqa។ កងទ័ពបានបិទច្រក ដែលក្រុមជីហាដកាន់កាប់នៅក្រុង Deir Ezzor។ ការប្រយុទ្ធគ្នាបានធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ទីជំរក។ អ្នកស្រី Ingy Sedky អ្នកនាំពាក្យរបស់អង្គការ ICRC នៅទីក្រុង Damascus បាននិយាយថាជំរុំប្រមាណជា៤០កន្លែងដែលមានមនុស្សពី២,០០០នាក់ទៅ១០,០០០នាក់បង្កើតឡើងនៅក្នុងតំបន់ដាច់ស្រយាលក្នុងខេត្ត Raqqa និង Hasakeh ដែលនៅជិតខាងគ្នា។ អ្នកស្រីបានប្រាប់ AFP ថាតង់ជំរុំទាំងនោះស្ថិតនៅកណ្ដាលវាលខ្សាច់។ ប្រជាជន៥០ភាគរយនៅក្នុងជំរុំទាំងនេះសុទ្ធតែជាកុមារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here