យន្តហោះចម្បាំងបន្តការវាយប្រហារលើកន្លែងលាក់ខ្លួនរបស់ IS នៅភាគខាងលិចខេត្ត Anbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០១៧

យន្ដហោះចម្បាំងរបស់កងទ័ព្ទអ៊ីរ៉ាក់បន្តការវាយប្រហារទៅលើទីតាំងរដ្ឋអ៊ីស្លាមនៅភាគខាងលិចខេត្ត Anbar ដើម្បីដណ្តើមយកមកកាន់កាប់ឡើងវិញ។ ប្រភពមួយនៅបញ្ជាការដ្ឋានកងទ័ពនៅក្នុងខេត្តបានប្រាប់គេហទំព័ររបស់ Almaalomah ថាទីក្រុង Annah និងទីក្រុង Rawa ដែលស្ថិតនៅភាគខាងលិចខេត្ត Anbar ឃើញថាមានការវាយប្រហារយ៉ាងខ្លាំងសំដៅទៅលើទីជម្រកចំនួន៥កន្លែង និងអាគារមួយកន្លែងដែលគេប្រើជាកន្លែងកាត់ក្តីរបស់ក្រុមជ្រុលនិយម។ ​ការវាយប្រហារនេះក៏បានកំណត់គោលដៅលើផ្លូវដែលផ្គត់ផ្គង់ដល់ក្រុមរដ្ឋអ៊ីស្លាមដែលលាតសន្ធឹងចាប់ពីខេត្ត Raqqa ដែលជាមូលដ្ឋានប្រតិបត្តិការរបស់ក្រុមនេះនៅក្នុងប្រទេសស៊ីរី។ កាលពីចុងខែកក្កដានេះយន្ដហោះអ៊ីរ៉ាក់បានរាយការណ៍ថាបានទម្លាក់ខិតប័ណ្ណរាបលានសន្លឹកប្រាប់អ្នកក្នុងស្រុកថាការវាយលុករំដោះខេត្តនេះជិតបានបញ្ចប់ហើយ និងបានប្រាប់អ្នកស្រុកឱ្យនៅឆ្ងាយពីការពង្រាយកម្លាំងរបស់ពួកសកម្មប្រយុទ្ធ។ គួរបញ្ជាក់ថាក្រុមរដ្ឋអ៊ីស្លាមបានកាន់កាប់ទីក្រុង Anah ទីក្រុង Rawa និងទីក្រុង Qaim ចាប់តាំងពីឆ្នាំ ២១០៤ ហើយបានប្រកាសថាទីនេះជារដ្ឋអ៊ីស្លាមរបស់ពួកគេ។ រហូតមកដល់ពេលនេះមិនមានយុទ្ធនាការទ្រង់ទ្រាយធំដើម្បីដណ្ដើមតំបន់ទាំងនោះមកកាន់កាប់ឡើងវិញនោះទេ ប៉ុន្តែក៏មានការវាយលុកម្តងម្កាល ហើយបានគ្រប់គ្រងលើភូមិមួយចំនួនដែលស្ថិតនៅជុំវិញតំបន់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here