សមាជិក IS ៤នាក់រួមទាំងមេដឹកនាំត្រូវបានសម្លាប់ និងអ្នកទី៥ត្រូវបានចាប់ខ្លួននៅភាគខាងជើងខេត្ត Diyala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០១៧

យោងតាមបញ្ជាការដ្ឋានប្រតិបត្តិការខេត្ត Dijla បានឱ្យដឹងថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរួមទាំងមេដឹកនាំលេចធ្លោ៤នាក់ត្រូវបានសម្លាប់ខណៈសមាជិកម្នាក់ទៀតត្រូវបានចាប់ខ្លួននៅភាគខាងជើងខេត្ត Diyala។ លោក Mazhar al-Azzawi មេបញ្ជាការនៃប្រតិបត្តិការខេត្ត Dijla បានប្រាប់សារព័ត៌មាន Alghad កាលពីថ្ងៃអាទិត្យនេះថាកងទ័ពបានសម្លាប់សមាជិកក្រុម IS ៣នាក់ និងមេដឹកនាំជាន់ខ្ពស់ម្នាក់ខណៈដែលប៉ះទង្គិចគ្នានៅក្នុងភូមិ al-Bou Bakr ជាយក្រុង al-Azeem ភាគខាងជើងខេត្ត Diyala។ កងសន្តិសុខបានបញ្ជូនសមាជិកដែលបានឃាត់ខ្លួនទៅមណ្ឌលឃុំឃាំងដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ លោក Azzawi នឹងបន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងខេត្ត Diyala ជាពិសេសតំបន់ព្រំដែនដើម្បីលុបបំបាត់ក្រុមតូចៗដែលមានវត្តមាននៅទីនោះ។ គួរឲ្យកត់សម្គាល់ថាការវាយប្រហារដែលប្រព្រឹត្តឡើងដោយពួកសកម្មប្រយុទ្ធ IS ប្រឆាំងនឹងកងកម្លាំងសន្ដិសុខ កងកម្លាំងគាំទ្ររដ្ឋាភិបាល និងជនស៊ីវិលមានការកើនឡើងក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះនៅភាគខាងជើងខេត្ត Diyala ដែលជម្រុញឱ្យកងកម្លាំងអ៊ីរ៉ាក់រារាំងក្រុមសកម្មប្រយុទ្ធដែលជ្រៀតចូលតាមខេត្ត Salahuddin និងខេត្ត Kirkuk ជាពិសេសតំបន់ដែលលាតសន្ធឹងតាមបណ្តោយភ្នំ Hamreen និងទីក្រុង Al-Azeem។ តំបន់ជាច្រើនត្រូវបានរំដោះនៅក្នុងប្រតិបត្តិការយោធាទ្រង់ទ្រាយធំដោយកងទ័ពដែលគាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយអាមេរិក។ បើយោងតាមក្រុមអ្នកសង្កេតការណ៍ក្រុមនេះត្រូវបានគេជឿថានៅតែបង្កើតឱ្យមានការគំរាមកំហែងដល់សន្តិសុខបើទោះបីជាក្រុមនេះទទួលបរាជ័យនៅលើទីតាំងសំខាន់ៗរបស់ខ្លួនទូទាំងខេត្តក្នុងប្រទេសអ៊ីរ៉ាក់ក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here