ប៉ូលិសស្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធនៅភាគខាងជើងខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០១៧

ប្រភពសន្តិសុខនិយាយថាប៉ូលិសម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារប្រដាប់អាវុធមួយនៅភាគខាងជើងខេត្ត Kirkuk។ ប្រភពបានប្រាប់សារព័ត៌មាន AlSumaria កាលពីថ្ងៃចន្ទនេះថាខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់បានបើកការបាញ់ប្រហារទៅលើប៉ូលិសនៅកណ្តាលផ្សារ Azadi ភាគខាងជើងខេត្ត Kirkuk បណ្តាលឱ្យប៉ូលិសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះប្រភពបានបន្ថែមថាកងសន្តិសុខបានព័ទ្ធជុំវិញកន្លែងកើតហេតុ និងបានបញ្ជូនសាកសពជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការស៊ើបអង្កេត។ តំបន់សំខាន់ៗដែលភ្ជាប់គ្នារវាងខេត្ត Diyala ខេត្ត Salahuddin និងខេត្ត Kirkuk នៅតែស្ថិតក្រោមការកាន់កាប់ដោយពួក IS ដែលបង្កឲ្យមានការគំរាមកំហែងដល់តំបន់រំដោះនានា។ រដ្ឋាភិបាលអ៊ីរ៉ាក់ត្រូវគេរំពឹងថានឹងមានគោលដៅវាយប្រហារ២ឬ៣កន្លែងរបស់ IS ដែលនៅសេសសល់ក្នុងប្រទេសនេះរួមមានខេត្ត Kirkuk ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here