ប្រទេសអ៊ីរ៉ាក់ចាប់ផ្តើមបំផ្ទុះគ្រាប់បែកទៅលើក្រុម Tal Al Afar ដែលដឹកនាំដោយ ISIS នៅភាគខាងលិចទីក្រុងម៉ូស៊ូល

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៧

អ៊ីរ៉ាក់បានចាប់ផ្តើមការទម្លាក់គ្រាប់បែកពីព្រលានយន្តហោះលើក្រុង Tal Afar ដែលជាក្រុងមួយស្ថិតនៅក្រោមការកាន់កាប់របស់ក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) នៅភាគខាងលិចទីក្រុងម៉ូស៊ូល នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ាក់។ អ្នកនាំពាក្យលោក Mohammed al-Khodari និយាយថាការវាយប្រហារលើដីដណ្តើមយកទីក្រុងគួរតែចាប់ផ្តើមនៅពេលដែលយុទ្ធនាការតាមអាកាសបានបញ្ចប់ នេះបើយោងតាមប្រភពពីទីក្រុងម៉ូស៊ូល។ អាជ្ញាធរអ៊ីរ៉ាក់និយាយថាទីក្រុង Tal Afar មានចម្ងាយ៨០គីឡូម៉ែត្រពីភាគខាងលិចទីក្រុងម៉ូស៊ូល ហើយវានឹងក្លាយជាទិសដៅបន្ទាប់ដែលអាចផ្ទុះសង្គ្រាមជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមដែលពួកគេបានឆ្លងកាត់តំបន់ជាច្រើននៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីនៅក្នុងឆ្នាំ២០១៤។ ក្រុម IS ដែលបានប្រកាសខ្លួនឯងថាជាក្រុម Caliphate បានដួលរលំកាលពីខែមុន នៅពេលដែលកងកម្លាំងអ៊ីរ៉ាក់ដឹកនាំដោយអាមេរិកសម្រុកយុទ្ធនាការប្រយុទ្ធនៅក្នុងក្រុងម៉ូស៊ូលដោយប្រើរយៈពេល៩ខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here