វាយប្រហារភេវរកម្មនៅ Barcelona បណ្តាលឲ្យមនុស្សស្លាប់ និងរបួសច្រើននាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧

ការវាយប្រហារភេរវកម្មមួយបានកើតឡើងនៅថ្ងៃព្រហស្បតិ៍នៅកណ្តាលទីក្រុង Barcelona ។ ការវាយប្រហារនេះបណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់ និង៥០នាក់រងរបួសនេះបើយោងតាមការអះអាងរបស់ប៉ូលិសក្នុងតំបន់បានបញ្ជាក់។ អាជ្ញាធរបានហៅឧបទ្វហេតុនេះថាជាការវាយប្រហារអំពើរភេរវកម្ម។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Joaquim Forn បានអះអាងចំនួនអ្នកស្លាប់នៅលើ Twitter របស់លោក។ មនុស្ស២នាក់ត្រូវចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធការវាយប្រហារ នេះបើយោងតាមប្រភពព័ត៌មាន Carles Puigdemont។ ពាក់ព័ន្ធនឹងករណីវាយប្រហារនេះក្រុមឧទ្ទាមអ៊ីស្លាម (IS ឬអតីត ISIS, ISIL) បានអះអាងនៅលើបណ្តាញសារព័ត៌មាន Amaq របស់ពួកគេថាពួកគេនៅពីក្រោយការវាយប្រហារនេះ។ សេចក្តីថ្លែងការណ៍នោះបានអះអាងទៀតថា ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ក្រុមកម្លាំងចម្រុះជាតិ អន្ដរជាតិប្រឆាំងនឹងក្រុមជីហាដនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here