ប្រទេសប៉ាគីស្ថានខឹងសហរដ្ឋអាមេរិកបញ្ចូលក្រុម Kashmir ក្នុងបញ្ចីភេរវកម្ម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧

រដ្ឋមន្រ្តីក្រសួងការបរទេសប៉ាគីស្ថានបង្ហាញពីភាពខឹសម្បារ និងការអាក់អន់ចិត្តចំពោះក្រុងវ៉ាស៊ីនតោនដែលបានកំណត់ក្រុមយោធា Kashmir ជាក្រុមភេរវករ។ ក្រុម Hizbul Mujahideen គឺជាក្រុមសកម្មប្រយុទ្ធធំបំផុតរបស់ Kashmir។ ស្ថាបនិករបស់ក្រុមនេះមានឈ្មោះថា Syed Salahuddin។ សហរដ្ឋអាមេរិក បានប្រកាសថាក្រុមនេះជាក្រុមភេរវករក្នុងខែមិថុនា។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Nafees Zakaria មានប្រសាសន៍ថាកាលពីថ្ងៃព្រហស្បតិ៍ប្រទេសប៉ាគីស្ថាននឹងបន្តផ្តល់ការគាំទ្រផ្នែកនយោបាយការទូត និងសីលធម៌ដល់ប្រជាជន Kashmir នៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងគោលបំណងកំណត់ការប្តេជ្ញាចិត្តរក្សាក្រុមដោយខ្លួនឯង។ តំបន់ Kashmir ត្រូវបានបែងររវាងប៉ាគីស្ថាន និងឥណ្ឌា ហើយប្រទេសទាំង២អះអាងថាក្រុមនេះនៅក្រោមការគ្រប់គ្រងរបស់ខ្លួនទាំងស្រុង។ ក្រុមឧទ្ទាមនៅតំបន់ Kashmir ដែលត្រួតត្រាដោយឥណ្ឌាបានចាប់ផ្តើមការប្រយុទ្ធចាប់តាំងពីឆ្នាំ១៩៨៩ដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌានៅទីនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here