ប្រទេសទួរគីជំរុញកិច្ចសហប្រតិបត្តិការយោធាជាមួយអ៊ីរ៉ង់បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេទ័ព

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧

អ្នកនាំពាក្យរបស់លោកប្រធានាធិបតី Recep Tayyip Erdogan និយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសទួរគី និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការយោធាបន្ទាប់ពីមានកិច្ចចរចានៅទីក្រុងអង់ការ៉ាក្នុងសប្តាហ៍នេះរវាងមេបញ្ជាការអ៊ីរ៉ង់និងគណៈមេដឹកនាំទួរគី។ លោក Erdogan រដ្ឋមន្ត្រីការពារជាតិ និងជាប្រមុខយោធាបានជួបលោកឧត្តមសេនីយ៍អ៊ីរ៉ង់ Mohammad Baqeri កាលពីថ្ងៃអង្គារ និងថ្ងៃពុធ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ទួរគីនិយាយថាវាជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខដឹកនាំយោធាអ៊ីរ៉ង់ទៅកាន់ប្រទេសទួរគី ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩។ អ្នកនាំពាក្យរបស់លោក Ibrahim Kalin ក៏បាននិយាយផងដែរថារដ្ឋមន្ត្រីការពារជាតិអាមេរិក Jim Mattis នឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសទួគីប៉ុន្មានថ្ងៃខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here