ការវាយប្រហារតាមអាកាសរបស់អាមេរិកសម្លាប់ពួកយុទ្ធជន al-Shabaab ៧នាក់នៅសូម៉ាលី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧

សហរដ្ឋអាមេរិកវាយប្រហារតាមអាកាស៣លើកកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុង Jilib ចម្ងាយ២០០ម៉ែត្រពីទីក្រុង Mogadishu រដ្ឋធានី Somalia នេះបើយោងតាមប្រភពព័ត៌មានពីមេបញ្ជាការអាហ្វ្រិកថ្លែងក្នុងសេចក្តីថ្លែងការណ៍។ ការវាយប្រហារនេះបណ្តាលឲ្យសមាជិកយុទ្ធជន al-Shabaab ៧ស្លាប់។ សហរដ្ឋអាមេរិកបានវាយប្រហារតាមអាកាសជាច្រើនលើកនៅប្រទេស Somalia ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump អនុម័តពង្រីកប្រតិបត្តិការយោធាប្រឆាំងនឹងក្រុម al-Shabaab។ ការវាយប្រហារចុងក្រោយបង្អស់បានធ្វើឡើងបន្ទាប់ពីយោធាអាមេរិកអះអាងថាមេបញ្ជាការ al-Shabaab លោក Ali Mohamed Hussein ត្រូវបានគេសម្លាប់នៅថ្ងៃទី៤ ខែសីហា៕

LEAVE A REPLY

Please enter your comment!
Please enter your name here