ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០១៧
TASS បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាមានការផ្ទុះឧបករណ៍មិនស្គាល់អត្តសញ្ញាណមួយនៅក្នុងស្រុក Khasavyurt នៃសាធារណរដ្ឋកូកាស៊ីខាងជើងសម្លាប់មនុស្ស២នាក់។ ប្រភពដដែលបានបន្តថាមានមនុស្ស២នាក់ផ្សេងទៀតរងរបួសហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ឧបទ្ទវហេតុនេះកើតឡើងនៅទីវាលមួយមានចម្ងាយ១គីឡូម៉ែត្រពីភូមិ Novogagatli។ គេមិនទាន់ដឹងពីមូលហេតុនៃការផ្ទុះនោះច្បាស់ទេ៕
