ជនរងគ្រោះនៅទីក្រុង Barcelona មកពី២៤ប្រទេស

0

ប្រភពព័ត៌មានពី Newser ចេញផ្សាយថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៧

ការវាយប្រហារភេរវកម្មដ៏សាហាវកាលពីថ្ងៃព្រហស្បតិ៍នៅតំបន់ទេសចរណ៍ Las Rambla របស់​ទីក្រុង Barcelona គឺជាវិធីមួយដែលបានប្រើប្រាស់សម្រាប់ការវាយប្រហារលើពិភពលោក។ អាជ្ញាធរ​និយាយថាប្រជាពលរដ្ឋមិនតិចជាង២៤ប្រទេសទេដែលស្ថិតនៅក្នុងចំណោមជនរងគ្រោះ​នៃការវាយប្រហារនេះ ដែលសម្លាប់មនុស្ស១៣នាក់ និងរងរបួសប្រមាណជា១០០នាក់។ សារព័ត៌មាន Independent បានរាយការណ៍ឲ្យដឹងថាអ្នកស្លាប់ម្នាក់ត្រូវបានកំណត់អត្តសញ្ញាណថាជាស្ត្រីជនជាតិបែលហ្ស៊ិក។ ក្រសួងការបរទេសក្រិកបាននិយាយថាស្ត្រីជនជាតិក្រិចម្នាក់រងរបួសនៅក្នុងការវាយប្រហារនេះ ហើយគេជឿជាក់ថាក៏មានជនរងគ្រោះមកពីប្រទេសអូស្ត្រាលី អាល្លឺម៉ង់ ហុងកុង អ៊ីតាលី និងកោះតៃវ៉ាន់។ ប្រទេសបារាំងនិយាយថាពលរដ្ឋរបស់ខ្លួន២៦នាក់រងរបួសផងដែរ។ អ្នកវាយប្រហារដែលបើកឡានប្រភេទដឹកទំនិញនៅលើផ្លូវថ្មើរជើងដ៏មមាញឹកបានរត់គេចខ្លួន ហើយគេជឿថាអ្នកបើកឡាននៅមានសេរីភាពនៅឡើយ។ សាក្សីជាច្រើនបានរៀបរាប់ថាពួកគេបានឃើញឈុតឆាកគួរឲ្យញាក់សាច់ខណៈដែលឡានដឹកទំនិញបើកយ៉ាងលឿនទៅផ្លូវថ្មើរជើងដែលបន្សល់ទុកសាកសពជាច្រើននៅខាងក្រោយឡាន។ ដំបូងខ្ញុំគិតថាវាជាឧបទ្ទវហេតុពេលឡានបុកមនុស្ស១០នាក់ ហើយបន្ទាប់មកវាហាក់បីដូចជានៅស្ងៀម។ ប៉ុន្តែក្រោយមកទៀតអ្នកបើកឡានបានបើកទៅខាងឆ្វេង ហើយបានបង្កើនល្បឿនឆ្ពោះទៅកាន់តំបន់ទេសចរណ៍ Ramblas ទើបខ្ញុំបានដឹងថាវាជាការវាយប្រហារភេរវកម្ម។ ប៉ូលិសបានសម្លាប់ជនសង្ស័យ៥នាក់បន្ទាប់ពីមនុស្សជាច្រើននាក់រងរបួសនៅក្នុងការវាយប្រហារនេះ ហើយគេជឿថាការវាយប្រហារនេះជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារនៅឯតំបន់ Cambrils ដែលជាទីប្រជុំជនមាត់សមុទ្រភាគខាងត្បូងទីក្រុង Barcelona ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here