អ្នកនិពន្ធអាល្លឺម៉ង់រិះគន់មេដឹកនាំទួរគីលោក Erdogan ចាប់ខ្លួននៅអេស្បាញ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៧

អ្នកនិពន្ធអាឡឺម៉ង់ ទួរគី លោក Dogan Akhanli ត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេសអេស្ប៉ាញកាលពីថ្ងៃសៅរ៍បន្ទាប់ពីតុលាកាប្រទេសទួរគីចេញដីកាចាប់អ្នកនិពន្ធដែលរិះគន់ការដឹកនាំរបស់លោកប្រធានាធិបតី Recep Tayyip Erdogan នេះបើយោងតាមការរាយការណ៍របស់ទស្សនាវដ្តី Der Spiegel។ មេធាវីរបស់លោក Akanishi Ilias Uyar បានប្រាប់ទស្សនាវដ្តីនេះថាការចាប់ខ្លួនជនជាតិអាល្លឺម៉ង់រូបនោះគឺជាផ្នែកមួយនៃការប្រមាញ់អ្នករិះគន់ប្រឆាំងរដ្ឋាភិបាលទួរគី។ ចំណងទាក់ទងរវាងទីក្រុងអង់ការ៉ា និងទីក្រុងប៊ែរឡាំងមានសភាពតានតឹងកាន់តែខ្លាំងឡើងក្រោយពីរដ្ឋប្រហារទទួលបរាជ័យកាលពីឆ្នាំមុននៅប្រទេសទួរគីដោយអាជ្ញាធរទួរគីបណ្តេញឬផ្អាកបុគ្គលិកចំនួន១៥០,០០០នាក់ និងឃុំខ្លួនមនុស្សប្រមាណជា៥០,០០០នាក់រួមទាំងជនជាតិអាល្លឺម៉ង់ផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here