ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៧
នាយកដ្ឋានពន្លត់អគ្គីភ័យកូរ៉េខាងត្បូងបាននិយាយថាហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅរោងចក្រផលិតនាវាក្នុងប្រទេសកូរ៉េខាងត្បូងដែលគ្រប់គ្រងដោយក្រុមហ៊ុន STX Offshore & Shipbuilding។ ការផ្ទុះនេះបានសម្លាប់កម្មករ៤នាក់កាលពីថ្ងៃអាទិត្យ។ នាយកដ្ឋានពន្លត់អគ្គិសភ័យមិនបានផ្តល់មូលហេតុនៃការផ្ទុះនោះទេ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបាននិយាយថា ធុងប្រេងបានផ្ទុះនៅក្នុងកប៉ាល់ដែលកំពុងសាងសង់។ មន្ត្រីម្នាក់មកពីទីភ្នាក់ងារអគ្គីភ័យជាតិបាននិយាយថាបុរសទាំង៤នាក់នោះមានអាយុចាប់ពី៣០ឆ្នាំដល់ ៥០ឆ្នាំបានលាបព័ណ៌កប៉ាល់នេះនៅទីធ្លាក្នុងសួន Jinhae ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មនៅឆ្នេរសមុទ្រភាគអាគ្នេយ៍ប្រទេសកូរ៉េ។ មន្ត្រីរូបនោះបាននិយាយថាមិនមានការរាយការណ៍ថាមានអ្នករងរបួសបន្ថែមនោះទេ។ កប៉ាល់នេះសាងសង់ឡើងដើម្បីប្រើប្រាស់ក្នុងការដឹកប្រេងប្រមាណជា៧៤,០០០តោន ហើយក្រោយពីសង់រួចគេនឹងប្រគល់ឲ្យប្រទេសក្រិចដែលជាអ្នកទិញនៅខែតុលា ខាងមុខនេះ៕