ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៧
យោងតាមសារព័ត៌មាន Mawazin បានឲ្យដឹងថាជនស៊ីវិល៩នាក់ស្លាប់ និងរងរបួសដោយសារគ្រាប់មីនដែលបានដាក់ដោយរដ្ឋអ៊ីស្លាមកាលពីថ្ងៃសៅរ៍នេះនៅក្នុងខេត្ត Nineveh។ ប្រភពស៊ីវិលមួយបាននិយាយថាជនស៊ីវិលម្នាក់ស្លាប់ខណៈ៨នាក់ផ្សេងទៀតរងរបួសដោយសារគ្រាប់មីនដែលសល់ពីសង្រ្គាមផ្ទុះឡើងនៅក្នុងភូមិ Qureitagh ភាគខាងកើតរដ្ឋធានីម៉ូស៊ូលក្នុងខេត្ត Nineveh។ ប្រភពបានឲ្យដឹងទៀតថាអ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល៕
