ទាហានម្នាក់ស្លាប់ និងអ្នកផ្សេងទៀតរងរបួសដោយសាររថយន្ដបង្កៃគ្រាប់បែកក្នុងខេត្ត Salahuddin

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០១៧

ប្រភពសន្តិសុខមួយបាននិយាយថាទាហានម្នាក់ស្លាប់ខណៈទាហានផ្សេងទៀតរងរបួសនៅពេលដែលរថយន្តបង្កៃគ្រាប់បែកមួយគ្រឿងផ្ទុះឡើងនៅប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងស្ថិតនៅក្នុងខេត្ត Salahuddin។ ប្រភពមួយបានប្រាប់សារព័ត៌មាន Mawazin កាលពីថ្ងៃអាទិត្យនេះថារថយន្តបង្កៃគ្រាប់បែកដែលបើកបរដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យនេះនៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងនៅក្បែរទីក្រុង al-Alam ខេត្ត Salahuddinបណ្តាលឲ្យប៉ូលិសម្នាក់បានស្លាប់ និងអ្នកផ្សេងទៀតរងរបួស។ ប្រភពបានឲ្យដឹងទៀតថាជនរងគ្រោះបានបញ្ជូនៅកាន់នាយកដ្ឋានវេជ្ជសាស្រ្តខណៈដែលអ្នករបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ តំបន់សំខាន់ៗដែលតភ្ជាប់គ្នារវាងខេត្ត Diyala ខេត្ត Salahuddin និងខេត្ត Kirkuk នៅតែស្ថិតនៅក្រោមការកាន់កាប់ដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅឡើយដែលជាហេតុបង្កឲ្យមានការគំរាមកំហែងដល់តំបន់រំដោះនានា។ កងកម្លាំងអ៊ីរ៉ាក់ត្រូវបានគេជំរុញឱ្យទប់ស្កាត់ការជ្រៀតចូលរបស់ក្រុមសកម្មប្រយុទ្ធរវាងខេត្ត Salahuddin និងខេត្ត Kirkuk ជាពិសេសតំបន់ដែលលាតសន្ធឹងតាមបណ្តោយភ្នំ Hamreen និងទីក្រុង Al-Azeem។ គួរបញ្ជាក់ផងដែរថាសមាជិកសន្តិសុខក្រុមទាហានប៉ារ៉ា និងជនស៊ីវិលបានក្លាយជាគោលដៅវាយប្រហារដោយការបំផ្ទុះគ្រាប់បែក និងការវាយប្រហារដោយអាវុធចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំដើម្បីកាន់កាប់ឡើងវិញនៃតំបន់ទាំងឡាយដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយពួក IS ក្នុងឆ្នាំ២០១៦។ ការរាប់ប្រចាំខែដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់បាននិយាយថាប្រជាជនអ៊ីរ៉ាក់ប្រមាណជា៥០០នាក់ស្លាប់ និងរងរបួសនៅក្នុងខែកក្កដានេះដោយសារអំពើហិង្សា និងជម្លោះប្រដាប់អាវុធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here