ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០១៧
មេដឹកនាំអាហ្វហ្គានីស្ថាន Ashraf Ghani កាលពីថ្ងៃអង្គារបានស្វាគមន៍ចំពោះយុទ្ធសាស្រ្តថ្មីរបស់ប្រធានាធិបតីអាមេរិកលោក Trump ចំពោះការធ្វើសង្គ្រាមនៅអាហ្វហ្កានីស្ថានដើម្បីបណ្តេញពួកឧទ្ទាមដែលនៅសេសសល់។ លោក Ghani មានប្រសាសន៍ថាលោកសូមថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Trump និងប្រជាជនអាមេរិកចំពោះការតស៊ូរួមគ្នារបស់ប្រទេសទាំងពីរដើម្បីបំបាត់តំបន់នេះពីការគំរាមកំហែងនៃអំពើភេរវកម្ម។ លោកប្រធានាធិបតីបានបន្ថែមថាយុទ្ធសាស្ត្រថ្មីនេះនឹងបង្កើនសមត្ថភាពបេសកកម្មហ្វឹកហ្វឺនសម្រាប់កងកម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថានរួមទាំងការបង្កើនគុណភាពកម្លាំងអាកាសចរ និងបង្កើនទំហំទ្វេដងនៃកងកម្លាំងពិសេសអាហ្វហ្គានីស្ថាន៕
