ជនសង្ស័យ៤នាក់ដែលបានវាយប្រហារក្លឹប Barcelona បង្ហាញខ្លួននៅក្នុងតុលាការ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០១៧

មនុស្ស៤នាក់ត្រូវគេចោទប្រកាន់ពីបទសម្លាប់មនុស្ស១៥នាក់ក្នុងការវាយប្រហារនៅក្លឹប Barcelona និងរមណីយដ្ឋានអេស្ប៉ាញបង្ហាញខ្លួននៅក្នុងតុលាការកាលពីថ្ងៃអង្គារ។ សមាជិកចុងក្រោយរបស់ភេរវករដែលបាត់ខ្លួនត្រូវប៉ូលិសបាញ់សម្លាប់នៅជិតទីក្រុង Barcelona។ សមត្ថកិច្ចចាប់ខ្លួនបុរសទាំង៤នាក់កាលពីសប្តាហ៍មុនពីបទជាប់ពាក់ព័ន្ធក្នុងការធ្វើផែនការឬធ្វើការវាយប្រហារនៅទីក្រុង Barcelona កាលពីថ្ងៃព្រហស្បតិ៍ និងរមណីយដ្ឋាននៅទីក្រុង Cambrils ភាគឦសាន។ ពួកគេត្រូវផ្តល់សក្ខីកម្មនៅចំពោះមុខចៅក្រមតុលាការជាតិ Fernando Andreu នៅទីក្រុង Madrid ដើម្បីឲ្យតុលាការសម្រេចថាតើគួរតែដាក់គុកឬដោះលែង។ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរៀបរាប់ពីជនសង្ស័យទាំងនោះដូចជា៖ Driss Oukabir, Mohammed Aalla, Salh el Karib និង Mohamed Houli Chemal។ សម្រាប់ខាងប៉ូលិសមិនបានបញ្ជាក់ពីឈ្មោះរបស់ពួកគេទេ។ មនុស្ស៣នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅទីក្រុង Ripoll នៃប្រទេស Catalan ភាគខាងជើង និងមួយទៀតនៅ Alcanar ភាគខាងត្បូងទីក្រុង Barcelona៕

LEAVE A REPLY

Please enter your comment!
Please enter your name here