អង្គការសហប្រជាជាតិជំរុញឱ្យប្រទេសអ៊ីរ៉ាក់ការពារជនរងគ្រោះដោយសារអំពើហិង្សាផ្លូវភេទរបស់ពួក IS

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០១៧

អង្គការសហប្រជាជាតិបានជំរុញឲ្យប្រទេសអ៊ីរ៉ាក់ការពារជនរងគ្រោះដោយសារអំពើហិង្សាផ្លូវភេទក្រោមការដឹកនាំរបស់ក្រុមរដ្ឋអ៊ីស្លាម និងធានាថាកុមារដែលជាជនរងគ្រោះដោយសារការរំលោភសេពសន្ថវៈនឹងមិនរើសអើង។ របាយការណ៍របស់បេសកកម្មជំនួយអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអ៊ីរ៉ាក់ (UNAMI) និងការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារនេះថាស្រ្តី និងក្មេងស្រីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ISIL ជាពិសេសស្ត្រីមកពីសហគមន៍ជនជាតិភាគតិច Yezidi និងសហគមន៍ជនជាតិភាគតិចដទៃទៀតគឺងាយរងគ្រោះចំពោះការរំលោភបំពានសិទ្ធិមនុស្ស និងការរំលោភបំពានច្បាប់មនុស្សធម៌អន្ដរជាតិ។ សេចក្តីថ្លែងការណ៍បាននិយាយថាជនរងគ្រោះត្រូវបានរំលោភបំពានផ្លូវភេទ ការបង្ខំឱ្យផ្លាស់ទីលំនៅ ការចាប់ពង្រត់ ការដកហូតសេរីភាព ការផ្លាស់ប្តូរសាសនាដោយបង្ខំ ទទួលរងអំពើឃោរឃៅអមនុស្សធម៌ និងអំពើថោកទាបផ្សេងទៀត។ ឧត្តមស្នងការអង្គការសហប្រជាជាតិលោក Zeid Ra’ad Al Hussein បាននិយាយថាការរងរបួសផ្នែករាងកាយ ផ្នែកផ្លូវចិត្ត និងអារម្មណ៍ដែលបណ្ដាលមកពីពួក ISIL គឺស្ទើរតែហួសពីការយល់ដឹង។ បើសិនជាជនរងគ្រោះត្រូវការកសាងជីវិតរបស់ពួកគេឡើងវិញនោះជាការពិតដែលពួកគេត្រូវការយុត្តិធម៌ និងដំណោះស្រាយ។ អង្គការនេះបាននិយាយថាស្ត្រី និងកុមារីត្រូវការការព្យាបាលដ៏សមស្របផ្នែកផ្លូវចិត្ត ផ្នែកហិរញ្ញវត្ថុ ផ្នែកជីវភាព និងមធ្យោបាយគាំទ្រផ្សេងៗទៀត។ គួរបញ្ជាក់ថាចាប់តាំងពីមានវត្តមានពួក IS ក្នុងឆ្នាំ ២០១៤ ពួកគេបានប្រកាសរដ្ឋអ៊ីស្លាមដោយខ្លួនឯង ហើយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានរៀបចំពិធីទាសករផ្លូវភេទស្ត្រី និងបង្ខំឱ្យមនុស្សជាច្រើនរៀបការជាមួយអ្នកប្រយុទ្ធរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here