រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកមកដល់ប្រទេសអ៊ីរ៉ាក់ក្នុងដំណើរទស្សនកិច្ចគួរឲ្យភ្ញាក់ផ្អើល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០១៧

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis បានមកដល់ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអង្គារនេះក្នុងដំណើរទស្សនកិច្ចមួយដែលមិនបានប្រកាសជាសាធារណៈខណៈប្រទេសអ៊ីរ៉ាក់បានចាប់ផ្តើមវាយប្រហារប្រឆាំងនឹងដែនដីរបស់រដ្ឋអ៊ីស្លាមផ្សេងទៀត។ ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅពេលដែលការវាយប្រហាររបស់អ៊ីរ៉ាក់បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យនេះដើម្បីវាយដណ្តើមទីក្រុង Tal Afar មកកាន់កាប់ឡើងវិញដែលជាដែនដីចុងក្រោយរបស់រដ្ឋអ៊ីស្លាមស្ថិតនៅក្នុងខេត្ត Nineveh ដែលក្រុមនេះបានកាន់កាប់ចាប់តាំងពីឆ្នាំ២០១៤។ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក Mattis មន្ត្រីអាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថាលោក Mattis នឹងជួបលោក Abadi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និងលោក Arfan al-Hayali រដ្ឋមន្ត្រីការពារជាតិដើម្បីពិភាក្សាគ្នាពីអនាគតរបស់កងកម្លាំងសហរដ្ឋអាមេរិកដែលស្ថិតនៅលើទឹកដីប្រទេសអ៊ីរ៉ាក់បន្ទាប់ពីការដួលរលំនៃទីក្រុងទាំងឡាយដែលនៅសេសសល់ក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាម និងតួនាទីរបស់កងកម្លាំងសហរដ្ឋអាមេរិកអាចប្រតិបត្តិការនៅក្នុងប្រទេសអ៊ីរ៉ាក់បន្តទៀត។ លោក Mattis ធ្លាប់និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្នុងទីក្រុង Amman ថាការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមគឺស្ថិតនៅវែងឆ្ងាយ លោកបានឲ្យដឹងទៀតថាបន្ទាប់ពីការវាយលុកទីក្រុង Tal Afar កងទ័ពអ៊ីរ៉ាក់នឹងមានគោលដៅវាយលុកលើដែនដីរបស់រដ្ឋអ៊ីស្លាមដែលស្ថិតនៅភាគខាងលិចទន្លេ Euphrates។ គួរបញ្ជាក់ថាសហរដ្ឋអាមេរិកបានដឹកនាំកងកម្លាំងយោធាចម្រុះច្រើនជាង៦០ប្រទេសលើពិភពលោកដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here