យន្តហោះសម្ព័ន្ធមិត្តទម្លាក់គ្រាប់បែកលើក្បួនរបស់ IS នៅភាគខាងលិចខេត្ត Anbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០១៧

តាមប្រភពពីសន្តិសុខបានឲ្យដឹងថាកងកម្លាំងសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបាញ់ផ្លោងទៅលើក្បួនរបស់ក្រុមរដ្ឋអ៊ីស្លាមដែលធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងលិចខេត្ត Anbar។ ប្រភពបានប្រាប់សារព័ត៌មាន Alghad Press ថាយន្តហោះចម្បាំងរបស់កងកម្លាំងសម្ព័ន្ធមិត្តបានបាញ់ផ្លោងលើក្បួនរបស់ IS ដែលធ្វើដំណើរចេញមកពីវាលខ្សាច់ Baaj ឆ្ពោះទៅកាន់តំបន់ al-Rommana ស្ថិតនៅក្នុងទីក្រុង Qaim ភាគខាងលិចខេត្ត Anbar។ ប្រភពបានឲ្យដឹងទៀតថារថយន្តដឹកទំនិញ៣គ្រឿងត្រូវបំផ្លាញចោលខណៈដែលក្រុមសកម្មប្រយុទ្ធ IS ដែលជិះលើរថយន្តស្លាប់។ កាលពីថ្ងៃចន្ទនេះសារព័ត៌មាន War Media Cell របស់ក្រសួងការពារជាតិបាននិយាយថាយន្ដហោះទម្លាក់ខិត្តប័ណ្ណរាប់ម៉ឺនសន្លឹកក្រោយពេលពាក់កណ្តាលអធ្រាត្រនៅក្នុងទីក្រុង Hawija ក៏ដូចជាទីក្រុង Qaim ទីក្រុង Rawa ទីក្រុង Annah និងទីក្រុង Okashat ប្រាប់ពីព័ត៌មានអំពីជ័យជម្នះរបស់កងទ័ព និងការបរាជ័យរបស់ក្រុម IS ហើយបានគំរាមកំហែងដល់ក្រុមសកម្មប្រយុទ្ធ IS ឲ្យពួកគេចុះចាញ់។ គួរបញ្ជាក់ថាទីក្រុងទាំងឡាយដែលស្ថិតនៅភាគខាងលិចខេត្ត Anbar រួមមានទីក្រុង Anah​ ទីក្រុង Qaim និងទីក្រុង Rawa គឺនៅតែស្ថិតក្រោមការកាន់កាប់ដោយក្រុមជ្រុលនិយមចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលក្រុមនេះកាន់កាប់បានទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ ហើយបានប្រកាសជារដ្ឋអ៊ីស្លាមដោយខ្លួន។ កងទ័ពអ៊ីរ៉ាក់អាចធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅរកភាពធម្មតាវិញនៅក្នុងទីក្រុងធំៗមួយចំនួនដែលស្ថិតនៅក្នុងខេត្ត Anbar រួមមានទីក្រុង Fallujah ទីក្រុង Ramadi និងទីក្រុងផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here