ប៉ូលិសហូឡង់ឃុំខ្លួនជនសង្ស័យទី២បន្ទាប់ពីមានការគំរាមកំហែងនៅកន្លែងប្រគុំតន្រ្តី Rotterdam

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៧

ប៉ូលិសហូឡង់បានចាប់ខ្លួនជនសង្ស័យទី២កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីប្រទេសអេស្ប៉ាញរកឃើញថានឹងមានការវាយប្រហារកើតឡើង ហើយកត្តានេះបណ្តាលឱ្យមានការលុបចោលការប្រគំតន្ត្រីរ៉ុកនៅ Rotterdam។ ប៉ូលិសនិយាយថាបុរសអាយុ២២ឆ្នាំម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនអំឡុងពេលមានការវាយឆ្មក់របស់ប៉ូលិសខេត្ត Brabant ភាគខាងត្បូងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយបុរសម្នាក់នោះត្រូវសមត្ថកិច្ចចោទសួរអំពីរការគម្រាមកំហែងការវាយប្រហារនៅកន្លែងប្រគុំតន្ត្រី Rotterdam។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីប៉ូលិសឃាត់ខ្លួនអ្នកបើកបរជនជាតិអេស្ប៉ាញម្នាក់កាលពីយប់ថ្ងៃពុធដោយសមត្ថកិច្ចរកឃើញថាមានធុងហ្គាសនៅក្នុងឡានរបស់គាត់នៅជិតទីតាំងប្រគុំតន្រ្តី។ គាត់ត្រូវសមត្ថកិច្ចបញ្ឈប់ការបើកបរដោយសារមូលហេតុស្រវឹងពុំមានទំនាក់ទំនងច្បាស់លាស់ទៅនឹងការគំរាមកំហែងអ្វីនោះទេ ប៉ុន្តែគាត់នៅតែត្រូវសមត្ថកិច្ចចោទសួរនៅថ្ងៃព្រហស្បតិ៍។ ប៉ូលិសអេស្ប៉ាញនិយាយថាប្រទេសហូឡង់ប្រឈមមុខទៅនឹងគ្រោះថ្នាក់ដ៏គួរឱ្យភ័យខ្លាចនៅកន្លែងប្រគុំតន្រ្តី Maassilo ក្នុងទីក្រុង Rotterdam ដោយក្រុមតន្ត្រី Allah-Las ត្រូវទៅលេងនៅទីនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here