ឧត្តមសេនីយ៍អាមេរិកប្តេជ្ញាចិត្តបំផ្លាញ ISIS នៅអាហ្គានីស្ថាន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៧

ឧត្តមសេនីយ៍កំពូលអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថានប្តេជ្ញាថានឹងលុបបំបាត់ចលនាអ៊ីស្លាម (IS អតីត ISIS/ISIL) ចេញពីប្រទេសអាហ្វហ្គានីស្ថាន និងជំរុញឱ្យក្រុមតាលីបង់ធ្វើការតាមផ្លូវការទូតដោយអាមេរិកបានប្រាប់ពួកគេថា ពួកគេមិនអាចឈ្នះលើសមរភូមិបានទេ។ លោកឧត្តមសេនីយ៍ John Nicholson ប្រាប់អ្នកការសែតបង្ហាញពីភាពតានតឹងក្នុងរដ្ឋធានីអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាកងទ័ពជំនួយនឹងបណ្តុះបណ្តាលកងទ័ពអាហ្វហ្គានីស្ថានបន្ថែមទៀត។ លោកក៏បានសន្យាផងដែរថានឹងមានការគាំទ្រផ្នែកអាកាសបន្ថែមទៀត ហើយលោកបានកោតសរសើរកងទ័ពកម្មង់ដូអាហ្វហ្គានីស្ថាន និងកងកម្លាំងពិសេស ជាកម្លាំងដែលមិនអាចវាយបំបែកបាន។ លោកនិយាយថាគោលនយោបាយដែលលោកប្រធានាធិបតី Donald Trump បានប្រកាសពីបញ្ហានៅអាហ្វហ្គានីស្ថាន និងអាស៊ីខាងត្បូងគឺជាភស្តុតាងនៃការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិក៏ដូចជាការប្តេជ្ញាចិត្តរបស់ខ្លួនដែលបានមើលឃើញ និងស្វែងរកស្ថិរភាព និងសន្តិភាពឲ្យប្រទេសប៉ាគីស្ថាន។ លោក Nicholson បន្ថែមទៀតថាពួកគាត់នឹងមិនបរាជ័យនៅក្នុងប្រទេសអាហ្វហ្គានីស្ថានទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here