រដ្ឋអ៊ីស្លាមចាប់ពង្រត់៥គ្រួសារក្នុងពេលគេចខ្លួនទៅកាន់ភាគខាងលិចខេត្ត Anbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៧

តាមប្រភពពីសន្តិសុខបានឲ្យដឹងថារដ្ឋអ៊ីស្លាមបានចាប់ពង្រត់ក្រុមគ្រួសារចំនួន៥ខណៈដែលពួកគេព្យាយាមរត់គេចចេញពីតំបន់មួយទៅតំបន់មួយទៀតនៅភាគខាងលិចខេត្ត Anbar។ ថ្លែងទៅកាន់កាសែត Alghad ប្រភពបានឲ្យដឹងថាក្រុមសកម្មប្រយុទ្ធបានចាប់ពង្រត់៥គ្រួសារនៅកណ្តាលវាលខ្សាច់នៅពេលពួកគេព្យាយាមរត់គេចចេញពីទីក្រុង Qaim ឆ្ពោះទៅកាន់ទីក្រុង Rutba ដោយនាំពួកគេទៅកន្លែងដែលគេមិនស្គាល់។ ប្រភពបានឲ្យដឹងទៀតថា ភាគច្រើននៃអ្នកដែលគេចាប់ពង្រត់គឺជាមនុស្សចាស់ និងកុមារ។ នាពេលថ្មីៗនេះមនុស្សប្រមាណជា១៧គ្រួសារត្រូវបានគេរាយការណ៍ថារត់គេចខ្លួនចេញពីទីតាំងរបស់ពួក IS នៅទីក្រុង Annah ទីក្រុង Rawa និងទីក្រុង Qaim ក្បែរព្រំដែនភាគខាងលិចជាមួយស៊ីរីដោយធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Rutbaដែលមានកងកម្លាំងសន្តិសុខដាក់ពង្រាយនៅទីនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here