ដែនដី៥០ភាគរយនៃទីក្រុង Tal Afar ដណ្តើមបានកាន់កាប់ឡើងវិញពីក្រុមរដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០១៧

ក្រុមប្រឹក្សាខេត្ត Nineveh និយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាដែនដី៥០ភាគរយនៃរដ្ឋអ៊ីស្លាមក្នុងទីក្រុង Tal Afar ត្រូវបានកាន់កាប់ឡើងវិញដោយកងកម្លាំងអ៊ីរ៉ាក់នៅពេលដែលប្រតិបត្តិការឈានមកដល់​ចំនុចសំខាន់នៃទីតាំងចុងក្រោយរបស់ពួកសកម្មប្រយុទ្ធនៅក្នុងខេត្តនេះ។ លោក Abdul-Rahman al-Wakkaa សមាជិកក្រុមប្រឹក្សាខេត្ត Nineveh ប្រាប់វេបសាយសារព័ត៌មាន Almaalomah ថាទីក្រុង Tal Afar គឺជាតំបន់ដែលធំជាងគេមួយស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយកិច្ចប្រឹងប្រែងរំដោះកំពុងដំណើរការយ៉ាងលឿនជាងការរំពឹងទុក។ លោកបាននិយាយទៀតថាកងកម្លាំងយោធាបានបញ្ចប់ការដណ្ដើមយកការកាន់កាប់ឡើងវិញរាល់ភូមិទាំងអស់ដែលស្ថិតនៅជុំវិញទីក្រុង Tal Afar ហើយបានឈានទៅដល់ការកាន់កាប់ដល់ភាគខាងកើត និងខាងលិចនៃជាយក្រុងនេះផងដែរ។ លោក Wakkaa បានទស្សទាយថាកងទ័ពនឹងទៅដល់កណ្តាលក្រុង Tal Afar ក្នុងរយៈពេលបន្តិចទៀតនេះ។ បញ្ជាការប្រតិបត្ដិការរួមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាប្រតិបត្ដិការរបស់កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ និងកងយោធាសម្ព័ន្ធមិត្តនៅក្នុងទីក្រុង Tal Afar បានធ្វើឲ្យពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៣០២នាក់ស្លាប់ ហើយបានកាន់កាប់តំបន់ចំនួន៣១កន្លែងឡើងវិញពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ លោក Rasoul និងលោកវរសេនីយ៍ឯក Ryan Dillon អ្នកនាំពាក្យកងកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងពួករដ្ឋអ៊ីស្លាមបាននិយាយនៅក្នុងសន្និសីទមួយនៅការិយាល័យរបស់ក្រសួងការពារជាតិក្នុងទីក្រុងបាដាដថាអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមប្រមាណជា២,០០០នាក់ត្រូវបានជឿជាក់ថានៅតែមានវត្តមានក្នុងទីក្រុង Tal Afar នៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here