ទាហានអាមេរិកបាត់ខ្លួនបន្ទាប់ពីធ្លាក់ឧទ្ធម្ភាគចក្រនៅក្រុង Yemen

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៧

ឧទ្ធម្ភាគចក្រ US Black Hawk ធ្លាក់នៅភាគខាងត្បូងនៃក្រុង Yemen ខណៈដែលកំពុងប្រតិបត្តិការការហ្វឹកហាត់នេះបើយោងតាមប្រភពព័ត៌មានពីលោកអគ្គមេបញ្ជាការសហរដ្ឋអាមេរិក។ ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះកើតឡើងនៅចម្ងាយ៣២គីឡូម៉ែត្រសមុទ្រភាគខាងត្បូងក្រុង Yemen នៅម៉ោង ១៩:០០នាទី កាលពីថ្ងៃសុក្រនេះបើយោងតាមប្រភពព័ត៌មានពីសេចក្តីរាយការណ៍របស់មន្រ្តីយោធា។ ការប៉ះទង្គិចនេះបណ្តាលឲ្យទាហាន១នាក់ខ្លួន និងទាហាន៥នាក់ផ្សេងទៀតត្រូវគេជួយសង្គ្រោះ។ ពាក់ព័ន្ធនឹងករណីនេះគេកំពុងបើកការស៊ើបអង្កេតពីបញ្ហាទង្គិចនេះ។ សូមបញ្ជាក់ផងដែរថាបច្ចុប្បន្នកម្លាំងអាមេរិកកំពុងតែចូលរួមប្រតិបត្តិការនៅតំបន់ភាគខាងលិចដើម្បីប្រឆាំងនឹងក្រុម Al-Qaeda នៅឧបទ្វីបអារ៉ាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here