ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៧
រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុននិយាយកាលពីថ្ងៃអាទិត្យថាពួកគេកំពុងស្វែងរកមនុស្ស៣នាក់បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ក្រុម Maritime Self-Defense Force ដាច់សញ្ញាទំនាក់ទំនង។ សមាជិកអាកាសយានិកម្នាក់ត្រូវគេសង្គ្រោះ និងមិនមានរបួស។ មន្រ្តីក្រសួងម្នាក់បាននិយាយថាឧទ្ធម្ភាគចក្រ SH-60J បានបាត់សញ្ញាទាក់ទងនៅចម្ងាយប្រមាណជា៩០គីឡូម៉ែត្រពីឆ្នេរ Aomori Prefecture កាលពីល្ងាចថ្ងៃសៅរ៍។ ប្រភពបានបន្តថាក្រោយមកគេចាប់បានប្រភពរក្សាទិន្ន័យហោះហើរ ប៉ុន្តែវាមិនបានបញ្ជាក់ថាឧទ្ធម្ភាគចក្រនោះប៉ះទង្គិចឬធ្លាក់ទៅក្នុងសមុទ្រនោះទេ។ ក្រុម MSDF បានបើកការស៊ើបអង្កេតករណីនេះ។ គយរបញ្ជាក់ផងដែរថាកាលពីដើមខែនេះក៏មានអាកាសយានិក៤រងរបួសបន្ទាប់ពីមានការប៉ទង្គិចយន្ត CH-101 លើដីខណៈដែលកំពុងហ្វឹកហាត់នៅមូលដ្ឋាន Iwakuni Air ក្នុង Yamaguchi Prefecture ភាគខាងលិចប្រទេសជប៉ុន៕