អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់នៅមុខធនាគារ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៧

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បំផ្ទុះខ្លួនឯងនៅមុខធនាគារក្នុងរដ្ឋធានី Afghan កាលពីថ្ងៃអង្គារ៍។ ការផ្ទុះនេះកើតឡើងនៅច្រកចូលធនាគារសាខា Kabul Bank ដែលមានទីតាំងនៅក្បែរក្រសួងមហាផ្ទៃនេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Najib Danish។ គេមិនទាន់ដឹងពិតប្រាកដថាមានមនុស្សប៉ុន្មាននាក់រងរបួសពីការបំផ្ទុះនេះទេ។ បើយោងតាមប្រភពព័ត៌មានលោក Danish បានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស៤នាក់ស្លាប់ និង៣នាក់រងរបួស។ ប៉ុន្តែបើយោងតាមប្រភពព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថាមានមនុស្ស១នាក់ស្លាប់ និង៨នាក់រងរបួស និងត្រូវដឹកយកទៅមន្ទីពេទ្យនៅទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here