កងកម្លាំងដឹកនាំដោយអាមេរិកបើកការវាយប្រហារតាមអាកាសដើម្បីបញ្ឈប់ ISIS មុនពេលទៅដល់ស៊ីរីខាងកើត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៧

កម្លាំងចម្រុះដឹកនាំដោយអាមេរិកបានវាយប្រហារតាមអាកាសដើម្បីរារាំងក្បួនរបស់ក្រុមប្រយុទ្ធអ៊ីស្លាម (IS អតីត ISIS/ISIL) និងក្រុមគ្រួសាររបស់ពួកគេពីការចាកចេញពីព្រំដែនប្រទេសលីបង់ចូលដល់ដែនដី IS ថ្មីនៅភាគខាងកើតប្រទេសស៊ីរីក្រោមកិច្ចព្រមព្រៀងឈប់បាញ់គ្នានេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យកងកម្លាំងចម្រុះ។ អ្នកនាំពាក្យកងកម្លាំងចម្រុះបន្ថែមថាកម្លាំងចម្រុះដឹកនាំដោយអាមេរិកវាយប្រហារលើរថយន្តដែលមានសមាជិកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ភាគខាងកើតប្រទេសស៊ីរី ហើយចំពេលក្រុមអ្នកជម្លៀសមកពីព្រំដែនស៊ីរី និងលីបង់កំពុងឈរជើង។ អ្នកនាំពាក្យលោកវរសេនីយ៍ឯក Ryan Dillon បានឲ្យដឹងថាយន្តហោះចម្រុះបានវាយប្រហារលើផ្លូវ និងលើស្ពានដើម្បីទប់ស្កាត់ក្បួនរថយន្តរបស់ក្រុមអ្នកជម្លៀសរួមទាំងយុទ្ធជន និងក្រុមគ្រួសាររបស់ពួកគេពីការធ្វើដំណើរទៅកាន់ដែនដីថ្មី។ សូមរំលឹកថាសកម្មប្រយុទ្ធប្រយុទ្ធអ៊ីស្លាម ISIS បានចាកចេញពីព្រំដែនប្រទេសលីបង់កាលពីថ្ងៃចន្ទទៅភាគខាងកើតប្រទេសស៊ីរីក្រោមកិច្ចព្រមព្រៀងជាមួយកងទ័ពស៊ីរី និង Hezbollah៕

LEAVE A REPLY

Please enter your comment!
Please enter your name here