ក្រុងព្យុងយ៉ាងកាត់ទោសប្រហារជីវិតអ្នកការសែតកូរ៉េខាងត្បូង៤នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៧

ក្រុងព្យុងយ៉ាងបានកាត់ទោសប្រហារជីវិតអ្នកកាសែតកូរ៉េខាងត្បូង៤នាក់ពីបទចងក្រងសៀវភៅដែលប្រមាថដល់កូរ៉េខាងជើង នេះបើយោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយរដ្ឋចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមការងារកាសែត Chosun Ilbo និង Dong-A Ilbo (ជាកាសែតអភិរក្ស) បានត្រួតពិនិត្យមើលឡើងវិញលើការបោះពុម្ពសៀវភៅថ្មីជាភាសាកូរ៉េមានចំណងជើងថា “North Korea Confidential” ។ សៀវភៅបោះពុម្ភថ្មីទាំងនោះជាសៀវភៅរបស់អ្នកកាសែតអង់គ្លេស២នាក់មានមូលដ្ឋាននៅទីក្រុងសេអ៊ូល ហើយសៀវភៅថ្មីនោះត្រូវគេចងក្រងពីការសែតជាច្រើនច្បាប់ និងបោះពុម្ពផ្សាយជាលើកដំបូងក្នុងឆ្នាំ ២០១៥។ ដោយសារតែមានការត្រួតពិនិត្យឡើងវិញយ៉ាងហ្មត់ចត់គេរកឃើញថា មានកាសែតជាច្រើនច្បាប់បានប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងព្រៃផ្សៃដោយសរសេរប្រមាថយ៉ាងធ្ងន់ធ្ងរលើសេចក្តីថ្លៃថ្នូររបស់ក្រុម DPRK ដែលវាជាផ្នែកមួយនៃយុទ្ធនាការលាបព័ណ៌បង្ខូចកេរ្ត៍ឈ្មោះយ៉ាងស្មោកគ្រោកបំផុត នេះបើយោងតាមប្រភពព័ត៌មានពីតុលាការកូរ៉េខាងជើង។ ប្រភពតុលាការដដែលបន្តថា អ្នកកាសែតរបស់អង្គភាពការសែតនីមួយៗ និងប្រធានបោះពុម្ពផ្សាយត្រូវគេកាត់ទោសប្រហារជីវិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here